Engaging the Electorate: A Program Focusing on Elections Coverage and Multimedia Reporting for Cambodian Journalists

The application deadline for this program has passed.

The International Center for Journalists (ICFJ), with funding and support from the U.S. Embassy in Phnom Penh, is seeking applicants for a program for Cambodian journalists focusing on election coverage. The program features an online course in Khmer, a study tour in the United States for selected participants, and individual online mentoring.

ICFJ will select up to 25 qualified Cambodian journalists from legitimate media outlets in Cambodia to participate in the online course. Interested journalists are also requested to submit a letter of endorsement/support from their publisher or editor-in-chief when applying for the program online. The course will run for six weeks beginning May 23, 2016, and ending on July 11, 2016. The focus: the fundamentals of election coverage through the lens of the upcoming U.S. vote and historic coverage of elections in Cambodia. The curriculum also will touch on professional journalistic standards, and an introduction to multimedia, social media and digital reporting tools to enhance coverage and audience engagement.

The instructors and ICFJ will select 15 participants in the course for a 15-day study tour of the United States in October 2016. The U.S. study tour will amplify and build on the skills learned during the online course. Participants also will have an opportunity to observe coverage of the run-up to the U.S. general election. The Cambodian journalists will participate in training sessions on election coverage and digital tools. They also will meet with U.S. officials, civic leaders, political and election-monitoring experts and journalists to deepen their understanding of how media in America function in the digital age. Journalists selected for the study tour will visit Washington, D.C.; an election “battleground state” in the Midwest, and Long Beach, CA. During and after the study tour, the journalists will be mentored by experts to refine election-related stories they propose for and work on during the study tour.

To apply, click here: Application. If you have any questions, please contact Babar Taimoor at btaimoor@icfj.org.

វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានសម្រាប់រយៈពេលបោះឆ្នោត

កម្មវិធីនេះផ្តោតលើការយកព័ត៌មាននៅក្នុងអំឡុងពេលបោះឆ្នោត និងការរាយការណ៍ព័ត៌មានអំពីដំណើរការបោះឆ្នោតដល់អ្នកកាសែតកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យសុំ៖ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៦ ចុចត្រង់នេះដើម្បីទទួលបានពាក្យសុំ Link ដោយបានទទួលមូលនិធិពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌល អន្តរជាតិសម្រាប់បណ្តុះបណ្តាលអ្នកសារព័ត៌មាន (ICFJ) សូមជូនដំណឹងដល់អ្នកសារព័ត៌មានកម្ពុជា ទាំងអស់ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួម នៅក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន ទាក់ទងនឹងការយកព័ត៌មានអំពីដំណើរការបោះឆ្នោត។ កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅតាម អនឡាញដែលធ្វើជាភាសាខ្មែរ និងមានទស្សនកិច្ចសិក្សានៅក្នុងសហរដ្ឋអាមេរិកសម្រាប់សិក្ខាកាម មួយចំនួន និងមានការជួយបង្ហាត់បង្ហាញ និងផ្តល់ប្រឹក្សាយោបល់ដល់សិក្ខាកាមជាលក្ខណៈបុគ្គលតាមអនឡាញផងដែរ។ មជ្ឈមណ្ឌល ICFJ នឹងធ្វើការជ្រើសរើសអ្នកសារព័ត៌មានកម្ពុជាដែលមានគុណវុឌ្ឍន៍ចំនួន ២៥ រូបមកពីអង្គការសារព័ត៌មានដ៏ស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល តាមអនឡាញនេះ។ អ្នកចាប់អារម្មណ៍សូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់/លិខិតគាំទ្រពីចាងហ្វាង របស់ខ្លួន ឬពីនិពន្ធនាយក នៅពេលដាក់ពាក្យសម្រាប់កម្មវិធីបណ្តុះបណ្តាលតាមអនឡាញនេះ។ កម្មវិធីនេះមានរយៈពេល ៦សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៦ និងបញ្ចប់នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦។ ប្រធានបទមានធាតុសំខាន់ៗនៃការយកព័ត៌មាននៅពេលបោះឆ្នោតតាមរយៈ ការរៀនសូត្រពីការបោះឆ្នោតដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក និងការយកព័ត៌មានអំពីការបោះ ឆ្នោតជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងផ្តល់ការបណ្តុះបណ្តាលអំពីស្តង់ដារ នៃការធ្វើព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការណែនាំអំពីពហុប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយសង្គម និង ឧបករណ៍សម្រាប់រាយការណ៍តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ការរាយការណ៍ព័ត៌មាន និងការចូលរួមពីអ្នកអាន/អ្នកស្តាប់។ គ្រូបណ្តុះបណ្តាល និង ICFJ នឹងធ្វើការជ្រើសរើសសិក្ខាកាមចំនួន ១៥នាក់ដើម្បីធ្វើទស្សនកិច្ច សិក្សារយៈពេល ១៥ថ្ងៃនៅអាមេរិកក្នុងខែតុលា ឆ្នាំ ២០១៦។ ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកនឹង ជួយសិក្ខាកាមពង្រីកនូវជំនាញ ដែលពួកគេបានរៀនតាមវគ្គបណ្តុះបណ្តាលតាមអនឡាញនេះ។ សិក្ខាកាម ក៏នឹងមានឱកាសធ្វើការសង្កេតមើលការយកព័ត៌មាននៃព្រឹត្តិការណ៍ឆ្ពោះទៅរកការបោះឆ្នោតទូទៅនៅសហរដ្ឋអាមេរិកផងដែរ។ អ្នកកាសែតកម្ពុជានឹងចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអំពីការយកព័ត៌មាន អំពីការបោះឆ្នោត និងឧបករណ៍ឌីជីថល។ ពួកគេក៏នឹងជួបជាមួយមន្ត្រីសហរដ្ឋ អាមេរិក ថ្នាក់ដឹកនាំសង្គមស៊ីវិល អ្នកជំនាញផ្នែកនយោបាយ និងអ្នកជំនាញខាងការពិនិត្យតាមដានការបោះឆ្នោត និង អ្នកកាសែតផ្សេងទៀត ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេអំពីថាតើប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក គេដំណើរការយ៉ាងដូចម្តេចនៅក្នុងយុគសម័យឌីជីថលនេះ។ អ្នកកាសែតដែលបានជ្រើសរើសសម្រាប់ទស្សនកិច្ចសិក្សា នឹងធ្វើទស្សនកិច្ចទៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ចុះទៅមើល “កន្លែងសមរភូមិ” បោះឆ្នោតនៅក្នុង Midwest និងទីក្រុងឡងប៊ិច កាលីហ្វ័រនី។ ក្នុងអំឡុងពេល និងក្រោយទស្សនកិច្ចសិក្សា អ្នកជំនាញនឹងជួយសម្របសម្រួលអត្ថបទរឿងទាក់ទងនឹងការបោះឆ្នោត ដែលអ្នកកាសែតបានស្នើឡើងសម្រាប់ធ្វើការសរសេរនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចសិក្សា។

ដើម្បីដាក់ពាក្យសូមចុចត្រង់នេះ Link

Program Dates:
4/7/2016 - 5/5/2016
Program Type
Workshop

More about this program

Contact Info

Emily Schult
Deputy Vice President, Programs
eschult@icfj.org

Lori Ke
Program Officer
lke@icfj.org

News about this program